ជាការពិត ថ្ងៃនេះជាថ្ងៃចុងក្រោយនៃឆ្នាំ២០១៣ ហើយមានមនុស្សជាច្រើនដែលកំពុងទន្ទឹងរង់ចាំនូវការមកដល់នូវឆ្នាំថ្មី ឆ្នាំ២០១៤។ សូមជូនពរអ្នករាល់គ្នាជួបតែសេចក្តីសុខ សប្បាយ សុភមង្គល គ្រប់ៗគ្នាក្នុងឱកាសឆ្នាំថ្មីនេះ។ តើអ្នកបានទៅcountdownឬទេ? បើអ្នកមិនបានទៅទេ អាយធីជនបទសូមកំដរអ្នក។


ក្នុងការបង្កើតនូវInterface ការងារណាមួយសំរាប់ឲ្យUserធ្វើការប្រតិបត្តិទៅលើទិន្នន័យ យើងជាអ្នកDesign Interfaceត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យUserមានភាពងាយស្រួលក្នុងការប្រតិបត្តិទៅលើទិន្នន័យ។ ឧទាហរណ៍ ប្រតិបត្តិទៅលើទិន្នន័យមួយដែលរួមអក្សរខ្មែរផង និង អក្សរEnglishផង នោះUserត្រូវចុចKeyបញ្ជាសំរាប់ផ្លាស់ប្តូរKeyboard Layoutពីភាសាមួយទៅភាសាមួយទៀត(ពិKhmer Unicode ទៅ​English)។ ដូចនេះ ដើម្បីសំរួលការងារនេះ យើងមិនចាំបាច់ឲ្យUserចុចKeyបញ្ជាដើម្បីផ្លាស់ប្តូរKeyboard Layoutទេ យើងអាចប្រើប្រាស់Codeខាងក្រោមនេះ ដើម្បីផ្លាស់ប្តូរវា។
Public Declare Function ActivateKeyboardLayout Lib _ "user32.dll" (ByVal myLanguage As Long, Flag As Boolean) As Long
យើងអាចសរសេរកូដខាងលើនេះ បាន នៅលើ Formដោយផ្ទាល់ក៏បាន ឬ អាចសរសេរក្នុងModuleក៏បាន ។ បន្ទាប់មកយើងត្រូវប្រកាស Variablesចំនួន ២ ដែលVariableទីមួយតំណាងឲ្យKhmer Unicode Keyboard Layout​ និង មួយទៀតសំរាប់ English United States Keyboard Layout។
Private Const Kh = 1107 'Khmer keyboard language layout
Private Const eng = 1033 'english(united states)keyboard language layout
របៀបហៅប្រើប្រាស់Function ខាងលើ យើងអាចសរសេរលើEventមួយចំនួនរបស់TextBoxណាមួយ ដោយនៅទីនេះ យើងប្រើប្រាស់Event មួយរបស់TextBoxដែលមានឈ្មោះថា Enter ដែលវាកើតឡើងនៅពេលដែលCursorចាប់ផ្តើមចូលលើTextBoxនេះ ។​
Private Sub txtBirthDate_Enter()
Dim b As Boolean
b = ActivateKeyboardLayout(eng, True) ' សំរាប់ផ្លាស់ប្តូរទៅកាន់English United States Keyboard Layout
End Sub

Private Sub txtBirthDate_Enter()
Dim b As Boolean
b = ActivateKeyboardLayout(eng, True) ' សំរាប់ផ្លាស់ប្តូរទៅកាន់Khmer Unicode Keyboard Layout
End Sub
បើចង់ផ្លាស់ប្តូរទៅកាន់Keyboard Layout ផ្សេងទៀត សូមចូលទៅកាន់ ទីនេះ ដើម្បីដឹងពីតំលៃសំរាប់Keyboard Layoutនិមួយៗ

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| របៀបផ្លាស់ប្តូរKeyboard Layoutជាមួយ VBA Ms Access |