Pencil Project ជាកម្មវិធីមួយដែលត្រូវបានគេបង្កើតឡើងសំរាប់ប្រើប្រាស់ក្នុងការបង្កើតជាGUI prototyping ដែលអាចប្រើប្រាស់បានជាមួយប្រព័ន្ធប្រតិបត្តិការទាំងអស់ រួមមាន Linux, Windows និងMac OX។ វាផ្តល់នូវគំរូតែមានស្រាប់ជាច្រើន ដែលជាគំរូដ៏ពេញនិយមសំរាប់ការបង្កើតជា GUI រួមមានពី Desktop រហូតដល់ Mobile (ដែលមាន ទាំងAndroid UI និង iOS UI)។ លើសពីនេះ Pencil Project ក៏មានបណ្តុំនៃ Shapeជាច្រើនសំរាប់អ្នកជ្រើសរើសក្នុងបង្កើតជា GUI មានElementសំខាន់សំរាប់គូសជា Web, Desktop, Android, iOS UI។ អ្នកក៏អាទាញយក collectionឯទៀតដែលបានបង្កើតឡើង និង ប្រើប្រាស់ដយឥតគិតថ្លៃផងដែរ។ ហើយសំរាប់អ្នកដែលចង់គូសជាFlow Chart ឬ Diagram គេក៏អាចប្រើប្រាស់Toolនេះសំរាប់គូសបានដែរ។ អ្វីដែលពិសេស ក្រៅអំពីការប្រើប្រាស់ដោយឥតគិតថ្លៃ អ្នកអាចធ្វើការរក្សាការងាររបស់អ្នកដែលបានគូសរួចក្នុងទំរង់ផ្សេងៗ ដូចជា រូបភាព(PNG File), Single Web Page, PDF, SVG File, និង OpenOffice.org Document (ODT file) ជាដើម។ អ្នកអាចស្វែងរករូបភាព clipart នានាបានជាច្រើនទៀតនៅលើinternet ហើយគូសជាមួយ Pencil Project។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| កម្មវិធីមួយសំរាប់គូស Graphic User Interface របស់Open Source [Pencil Project] |