ជា Web Developer អ្នកធ្លាប់តែសរសេរកូដ និង តេស្តនៅលើ Windows ឬ Linux ដែលក្នុងនោះអ្នកអាចប្រហែលជាប្រើប្រាស់ កម្មវិធីដូចជា WAMP XAMP LAMP ជាដើម។ ក្នុងអត្ថបទនេះ អាយធីជនបទ សូមនាំមកជូនអ្នកនូវកម្មវិធីមួយដែលអាចប្រែក្លាយ Android Device របស់អ្នកទៅជា Web Server មួយបាន ដែលមាន PHPនិង MySQL ទៀតផង។ KSWEB : Server + PHP + MySQL ជាកម្មវិធីមួយដែលផ្តល់ការប្រើប្រាស់ឥតគិតថ្លៃក្នុងរយៈពេល 5ថ្ងៃ (5 trail days)។ អ្នកអាចចុចទីនេះដើម្បីអាចទាញយកនិងប្រើប្រាស់វា។ លើសនេះកម្មវិធីតូចច្រម៉ក់មួយនេះ មានដូចជា MYSQL, PHP, FTP ដែលជាមុខងារសំខាន់ៗនៅក្នុងការ Develop Web ផងដែរ។ អ្នកអាចធ្វើការbackup databaseបានទៀតផង។ ម្យ៉ាងដែរ អ្នកអាចបង្ហោះ Wordpress ឬ Joomla នៅលើ Android Deviceបានដែរ។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| កម្មវិធីមួយដែលអាចឲ្យ Android Device របស់អ្នក្លាយជា Web Server បាន |