ក្រុមហ៊ុន Samsung បានធ្វើឲ្យការទាក់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ ដោយការបញ្ចេញនូវ Battery Pack ដែលមានរូបភាពសត្វនៅលើ Battery Pack។ ការដាក់រូបភាពសត្វនេះ គឺជាពពួកសត្វ ដែលទទួលរងនូវគ្រោះថ្នាក់ និង ឈានទៅរកការបាត់បង់។ ឧបករណ៍នេះអាចនឹងត្រូវបានដាក់ចេញក្នុងទំហំ២ផ្សេងពីរគ្នា គឺ ទំហំតូច ដែលមានរូបសត្វ Fence Fox និង Lesser Panda ដែលមានលទ្ធភាពអាចផ្ទុកបាន 8400mAh និង ទំហំធំ ដែលមានរូបភាពសត្វ Giant Panda និង Golden Monkey ដែលមានលទ្ធភាពផ្ទុកបាន 11300mAh។ ក៏មានការលេចលឺផងដែរថា ការចេញនូវឧបករណ៍នេះ អាននឹងមានភ្ជាប់មកជាមួយនូវកម្មវិធី “Charge the Life” ដែលសំរាប់បង្ហាញភាគរយនៃការសាកថ្មទូរស័ព្ទជាមួយឧបករណ៍នេះ។ យើងសង្ឃឹមថា វាអាចនឹងចេញលក់ស្របគ្នាជាមួយនឹង Galaxy S6 និង Galaxy S6 Edge។
ប្រភព៖ techentice

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| |