មានវិធីសាស្រ្តជាច្រើនដែលអាចសិក្សាបាន តែអ្នកខ្លះគ្មានពេលវេលាក្នុងការសិក្សាតាមសាលា ឬ គ្រឺះស្ថាននានា ដូចនេះពួកគេអាចស្វែងរកការសិក្សាតាមប្រព័ន្ធអ៊ីនធើរណែត ដើម្បីបន្ថែមចំណេះដឹងរបស់ខ្លួន។ តើអ្នកបានដឹងគេហទំព័រណាខ្លះដែលបានផ្តល់ការសិក្សាដល់អ្នកដែរឬទេ? ខាងក្រោមជាបណ្តារគេហទំព័រមួយចំនួនដែលខ្ញុំបានស្រាវជ្រាវ ហើយលោកអ្នកអាចសិក្សាដើម្បីបន្ថែម និងពង្រឹងសមត្ថភាពភាសាសរសេរកម្មវិធីរបស់អ្នកបាន៖

  1. W3schools.com

    ជាគេហទំព័រមួយដ៏ល្បីសំរាប់ការសិក្សារាល់ភាសាសរសេរកម្មវិធី រួមទាំងភាសាសរសេរបង្កើតគេហទំព័រ បង្កើតកម្មវិធីសំរាប់កុំព្យូទ័រ ទូរស័ព្ទ និង មូលដ្ឋានទិន្នន័យផងដែរ។ រាល់មេរៀនទាំងអស់ដែលមាននៅក្នុងគេហទំព័រនេះ គឹមិនមានគិតថ្លៃទេ អ្នកអាចសិក្សារបានដោយសេរី។ លើសពីនេះ វាមានឧទាហរណ៍ សំរាប់អនុវត្តដែលលោកអ្នកសិក្សាហើយ អាចយកមកអនុវត្ត បាន។ តោះចូលសិក្សានៅពេលនេះ W3schools.com
  2. Codecademy.com

    ជាគេហទំព៍រមួយដ៏ល្បីផងដែរ ដែលបានរូបរាងយ៉ាងស្អាត មើលទៅគួរឲ្យទាក់ទាញ ចង់សិក្សាជាមួយគេហទំព័រនេះ។ អ្នកគ្រាន់តែបង្កើតគណនីសំរាប់ការសិក្សានៅក្នុងគេហទំព័រនេះ ហើយជ្រើសរើសយកភាសាសរសេរកម្មវិធីដែលអ្នកចង់សិក្សា ដូចជា Web Fundamentals ភាសា PHP, Javascript, jQuery, Python, Ruby ដែលនៅក្នុងមេរៀននិមួយៗ មានការពន្យល់យ៉ាងក្បោះក្បាយ។ ចូលទៅសិក្សាត្រង់នេះ
  3. CodeAvengers.com

    ជាគេហទំព័រដែលធ្វើឲ្យអ្នកស្រឡាញ់ភាសាសរសេរកម្មវិធី ទោះបីជាវា មានមេរៀនតិច html, css3 និង Jacasript ក៏ដោយ តែរាល់មេរៀននិមួយត្រូវបានរៀបចំយ៉ាងល្អ ងាយស្រួលសិក្សា យើងអ្នកនឹងពេញចិត្តនូវការសិក្សារជាមួយមេរៀននិមួយៗ។ ក្រោយការសិក្សាអ្នកនឹងបានលេងល្បែងកំសាន្តមួយ ដើម្បីចាកចេញពាភាពស្ត្រេសដែលបានកើតមានកំឡុងពេលដែលអ្នកបានសិក្សាមុខវិជ្ជារបស់អ្នក។ ចូលសិក្សា ចុចត្រង់នេះ
  4. CodeHS.com

    គេហទំព័រដែលបានរៀបរាប់ខាងលើភាគច្រើន មានមេរៀនទាក់ទង់ទៅនឹងការបង្កើតគេហទំព័រ ការបង្កើតកម្មវិធីនានា តែ មួយនេះវិញ ជាគេហទំព័រសមញ្ញមួយ ជាល្បែងកំសាន្តរៀនភាសាសរសេរកម្វវិធី ដែលទាក់ទងទៅនឹងដំណោះស្រាយបញ្ហា រូបភាពមានចលនា របៀបរក្សាទុកទិន្នន័យ គំនិតដោះដ្រាយចំណោទ ភាពវៀងវៃ និង ការប្រកួតប្រជែង។ CodeHS.com នឹងធ្វើឲ្យអ្នកមានភាពរហ័សរហួន ក្នុងការដោះស្រាយចំណោទបញ្ហា ការស្វែងរកដំណោះស្រាយដ៏ល្អ។ ជាឧទារហណ៍៖ អ្នកសិក្សាភាសាសរសេរកម្មវិធី ដើម្បីធ្វើឲ្យសត្វឆ្កែមួយក្បាលផ្លាស់ទី ដើម្បីប្រមូលយកបាល់់ បង្កើតជាវិមានមួយ។ បង្ហាញភាពរហ័សរហួនរបស់អ្នក សូមចុចត្រង់នេះ

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| គេហទំព័រដ៏ល្អសំរាប់អ្នកក្នុងការសិក្សាភាសាសរសេរកម្មវិធី |