អុំទូក

ខណៈពេលដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានផ្អាកអស់រយៈពេល៣ឆ្នាំជាប់ៗគ្នា នៅរាជធានីភ្នំពេញឆ្នាំនេះនឹងមានការរៀបចំនូវព្រះរាជពិធីបុណ្យនេះឡើងវិញ ដោយមានការចូលរួមប្រណាំងពីក្រុមកីឡាករទូកអខ្មែរជាច្រើនទូក។

តាមទំនៀមទម្លាប់ប្រពៃណីជារៀងរាល់ឆ្នាំខ្មែរយើងតែងរៀបចំពិធីបុណ្យ ចំនួន ៣គឺពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នៅខែកត្តិក ។ ពិធីបុណ្យទាំងនេះយើងប្រារព្ធធ្វើនៅទន្លេចតុមុខ មានរយះពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី ១៤, ១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក ហើយនៅពេលយប់មានការបណ្តែតប្រទីប។ ចំពោះពិធីបុណ្យអកអំបុក សំពះព្រះខែវិញ យើងប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រី ១៥កើត ខែកក្តិក ។ ជាមួយគ្នានេះដែរ នៅក្នុងឆ្នាំនេះ ដើម្បីចូលរួមក្នុងពិធីបុណ្យជាតិតនេះ គណៈកម្មាធិការ បុណ្យជាតិ និងអន្តរជាតិស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បានរៀបចំពិធី បុណ្យប្រណាំងទូក រយៈពេល២ថ្ងៃ នៅថ្ងៃទី ៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលមានក្រុមកីឡាករ មកពីបណ្តាឃុំ អង្គភាព ស្ថាប័នមួយចំនួនចូលរួមប្រកួតប្រជែង ។ ការប្រកួតប្រជែងមានភាពសប្បាយរីករាយយាងណានោះសូមគោរពអញ្ជើញចូលរួមទស្សនាទាំងអស់គ្នា។


អុំទូក

ដូចសីលាចម្លាក់នៅលើជញ្ជាំងនៃប្រាសាទបន្ទាយឆ្មារបានបញ្ជាក់ឲ្យឃើញថា ខ្មែរមានភាពសាមគ្គីគ្នាជាមហាគ្រួសារខ្មែរហើយបានទទួលជោគជ័យក្នុងសឹកសង្គ្រាមកាលពីសម័យនោះហើយប្រជារាស្រ្តបានរស់នៅដោយសុខក្សេមក្សាន្តនៅក្នុងក្រុងមហានគរកម្ពុជា ។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| ពិធីបុណ្យអុំទូក នៅប្រាសាទបន្ទាយឆ្មារ (៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៤) |