មានម៉ាស៊ីនComputerជាច្រើនដែលត្រូវបានចម្លងមេរោគតាមរយៈUSBកាលណាគេបានភ្ជាប់វាជាមួយComputer។ យ៉ាងណាមិញ មេរោគមិនអាចត្រូវបានលុបទាំងស្រុងដោយកម្មវីធីកំចាត់មេរោគនោះទេ។មេរោគមួយដែលបានជួបហើយ គួរឲ្យក្រញ៉ាញ់ខួរនោះគឺ shortcut virus។ កាលណាUSBមួយបានឆ្លង រាល់ទិន្នន័យទាំងអស់ត្រូវបានបង្ហាញជាshortcut ឬ លាក់។ កាលណាអ្នកចុចបើកនូវshortcutនោះំមេរោគនោះនឹងរីករាលដល់Systemរបស់Computer។ជាញឹកញាក់ អ្នកតែងឃើញវា កាលណាអ្នកបានភ្ជាប់USBជាមួយComputerនៅកន្លែងបោះពុម្ភ ឬ នៅសាលារៀន។ ទោះជាយ៉ាងណាក្តីទិន្នន័យរបស់អ្នកមិនបានបាត់បង់លឡើយ តែត្រូវបានលាក់។ ដូចនេះសូមកុំ សំអាតUSB ឬMemoryរបស់អ្នកក្នុងករណីមានទិន្នន័យសំខាន់។ អ្នកដោះស្រាយបញ្ហានេះ ដូចខាងក្រោម៖
  1. ចុចឃី Windows និង ឃីអក្ស R​ ហើយវាយ ពាក្យ cmd ក្នុងប្រអប់ រួចចុចឃី Enter
  2. អ្នកនឹងបាននូវផ្ទាំងWindows នៅក្នុងពណ៌ខ្មៅ វាយអក្សរតំណាងឲ្យUSBដ្រាយរបស់អ្នក (ឧទា៖ K) ហើយបញ្ចប់ដោយសញ្ញាចុចពីរ (:) រួចចុចុឃី Enter
  3. បន្ទាប់មកវាយ​​​ attrib -h -s -r /s /d k:*.* រួចចុចឃី Enter (រង់ចាំបន្តិចឲ្យវាដំណើរការចប់)
  4. ព្យាយាមដកUSB របស់អ្នកពីComputer ហើយភ្ជាប់ម្តងទៀត

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| Remove Shortcut Virus in USB and Memory Card |