ប្រាស់ខ្សែនោះ និងការចែករំលែកទិន្នន័យរវាង២Computers។ ការដំឡើងគឺខ្ញុំបានអនុវត្តជាមួយComputer២ ដែលប្រើខ្សែNetworkដែលបានកឹបក្នុងថ្មាក់។ សូមប្រើប្រាស់ខ្សែដែលដំណើរការ និងជាទំរង់ស្តង់ដា CrossOverគឺ AទៅB ឬ BទៅA។ សូមអនុវត្តតាមខាងក្រោម៖
**ចំណាំ៖NetworkDriverរបស់Computerដែលប្រើ ត្រូវតែដំណើរការ ហើយComputerទាំង២ត្រូវតែមានUsernameនិងPasswordរៀងខ្លួន។
- 1.ភ្ជាប់ចុងខ្សែnetworkទាំងសងខាងនោះជាnetwork port របស់Computerនិមួយៗ ឲ្យបានល្អ។
- 2.បន្ទាប់មកនៅលើComputerណាមួយនៃComputerទាំង២ សូមចូលទៅកាន់៖Control Panel\All Control Panel Items\Network and Sharing Center\ ដើម្បីកំណត់Network Adapter។
២.ចុចលើChange Adapter Setting តាមរូប។
សំគាល់៖ បើរូបEnthernetបានសញ្ញាខ្វែងពណ៌ក្រហម បញ្ជាក់ថាមិនបានភ្ជាប់ខ្សែ។បើរូបមានពណ៌ស-ខ្មៅ នោះវាគឹDisabled មិនអាចប្រើបាន។សូមEnableវា ដោយចុចMouseស្តាំលើវា រួចរើសយកEnable ជាការស្រេច។
- 3.សូមប្រើMouseខាងស្តាំចុចលើEnthernet រួចជ្រើសរើសយកProperties នោះអ្នកនឺងបានដូចរូប។
- 4.សូមចុចលើ Internet Protocol Version 4(TCP/IPv4) រួចចុចលើProperties អ្នកទទួលបានដូចរូប។សូមកំណត់ដូចរូបខាងក្រោម៖
- ចុចOKដើម្បីរក្សាទុក និងចាកចេញ។
- 5.សូមធ្វើដូចគ្នាលើComputerម្ខាងទៀង តែសូមកំណត់ដូចខាងក្រោម៖
IP Address: 192.168.1.3
ចុចOKដើម្បីរក្សាទុក និងចាកចេញ។ - 6.សូមចូលទៅកាន់ CMD.exe រួចវាយលើComputerដែលមានIP Address:192.168.1.2 ដូចខាងក្រោម៖
ping 192.168.1.3រួចចុច Key Enter។(មើលរូប)Computerទី១ - បើអ្នកទទួលបានលទ្ធផលដូចរូប នោះអ្នកទទួលបានជោគជ័យ។ផ្ទុយទៅវិញ សូមសាកល្បងម្តងទៀត។
- 7.នៅលើComputerដែលមានIP Address:192.168.1.3 សូមចូលទៅកាន់ CMD.exe រួចវាយដូចខាងក្រោម៖
ping 192.168.1.2រួចចុច Key Enter។(មើលរូប)Computerទី២ - បើអ្នកទទួលបានលទ្ធផលដូចរូប នោះអ្នកទទួលបានជោគជ័យ។ផ្ទុយទៅវិញ សូមសាកល្បងម្តងទៀត។
- 1.សូមប្រើComputerណាមួដែលចង់shareទិន្នន័យឲ្យគេ រួចចុចFolderណាដែលអ្នកចង់share។របស់ខ្ញុំ ខ្ញុំចង់shareនូវHard Drive មួយ(មើលរូប)។
- បន្ទាប់មកអ្នកនឹងទទួលបានដូចរូបខាងក្រោម(សូមអនុវត្តតាមរូប)រួចចុចOKដើម្បីរក្សាទុកនិង ចាកចេញ។
- 2.នៅលើComputerម្ខាងទៀត ដែលចង់ទទួលបានទិន្នន័យរបស់គេ សូមចូលទៅកាន់Network(មើលរូប)។អ្នកនឹងឃើញមានComputerចំនួន២ ដែលមួយជារបស់អ្នកនិងមួយទៀតជាComputerដែលបានភ្ជាប់តាមខ្សែនៅម្ខាងទៀត(Computerដែលយើងចង់ទទួលទិន្នន័យ។)
- សូមចុចលើComputerមិនមែនជារបស់អ្នក នោះអ្នកនឹងទទួលបានដូចរូប។
-
ប្រសិនបើ វាទាមទារUsername និងPassword សូមបញ្ជូលUsenameនិងPasswordរបស់Computerដែលយើងចង់បើកទិន្នន័យគេមើលជាការស្រេច។ - ចំពោះទិន្នន័យ យើងបានត្រឹមតែបើកមើល(read)ប៉ុនណោះ មិនអាចកែ ឬលុបបានទេ តែយើងអាចកំនត់ឲ្យកែឬលុបបាន។ ខ្ញុំមិនបង្ហាញពីការកំនត់ឲ្យលុបបាននោះទេ ព្រោះវាមិនទំនងសោះ ការដែរ មើលរបស់គេហើយ លុបឬកែរបស់គេនោះ។